Tuesday, April 6, 2010

ការរញ្ជួយដីនៅមិចស៊ីចកូ

គ្រោះធម្មជាតិរញ្ជួយដីមួយដែលមានកំលាំង ៧.២​វិចទ័រ ដែល បានធ្វើអោយអគារធំៗនៅ ឡូសអ៊ែនជ័រ​លែ​ស និង ទីជូណា នៃប្រទេស ម៉ិចស៊ីកូ មានការរញ្ជួយ​ខ្លាំង ហើយវាបាន សំលាប់មនុស្សអស់២នាក់។

អេស្កូបេដូ បាននិយាយថាបុរសទីមួយបានស្លាប់ដោយ ផ្ទះរលំ កិន និងម្នាក់ទៀតបានស្លាប់​


ដោយសារ​ គាត់ស្លន់ស្លោនិងតក់ស្លុតនៅពេលដែលរញ្ជួយហើយក៏ត្រូវ ឡានបុក និង ១០០នាក់ទៀតបានរងរបួស​ដោយសារគ្រោះរញ្ជួយដីនេះ ហើយវាជាគ្រោះរញ្ជួយដីមួយ ដែល​មាន​កំលាំងខ្លាំងក្នុងចំ​ណោម​គ្រោះ​រញ្ជួយដីផ្សេងៗទៀត ដែលបានកើតឡើងនៅតំបន់នេះ។

នៅរសៀលថ្ងៃអាទិត្យការរញ្ជួយដីបានវាយប្រហាយ៉ាងខ្លាំងទៅលើ មេជីកាលី ហើយបានធ្វើអោយ មជ្ឈមណ្ឌលពាណិជ្ជកម្មរលំ ដែលវាស្ថិតនៅតាមបណ្តោយព្រំប្រទល់ ប្រទេសម៉ិចស៊ីកូ ជាមួយនិង កាលីហ្វញ៉ា, អាជ្ញាធរបាននិយាយថា៖ ការរញ្ជួយដីនេះបានកើតឡើងដោយការរញ្ជួយ​តិចៗយ៉ាង​ហោចណាស់​ក៏២០ដងដែរ ដែលវារួមបញ្ចូលនូវការរញ្ជួយដែលមានកំរិតខុសៗគ្នាចំនួន៣គឺ ៥.១, ៤.៥ និង៤.៣វិចទ័រ ជាមួយគ្នា និងមានជំរៅរញ្ជួយពីខាងក្រោម ១០គីឡូម៉ែត។

0 comments:

Text Widget