Thursday, April 1, 2010

កាណាដាសន្យាផ្តល់ប្រាក់៤០០លានដុល្លាទៀតដល់ ​ហៃទី



កាណាដា កំពុងសន្យាទំនុកបំរុងក្នុងការផ្តល់ប្រាក់ចំនួន ៤០០លានដុល្លាទៀតដើម្បីជួយផ្គត់ផ្គង់និងកាត់បន្ថយបំនុលសំរាប់ ហៃទី, រដ្ធមន្ត្រីសហប្រត្តិបត្តការអន្តរជាតិ បេវ អូដា​ បាននិយាយ នៅថ្ងៃពុធ។


បេវ អូដា បានធ្វើសេចក្តីប្រកាសមួយនៅទីក្រុង ញូវ យ៉ក ដែលមានប្រទេសជាង១០០ ចូលរួមស្តាប់អំពីការស្នើរសុំរបស់ ហៃទី នូវទឹកប្រាក់យ៉ាងហោចណាស់ក៏ជាង ៣,៨ ពាន់លានដុល្លា សំរាប់ជួយឧបត្ថម្ភដល់ការរៀបចំប្រទេសឡើងវិញក្រោយពីការបំផ្លិចបំផ្លាញកាលពីថ្ងៃទី១ ខែ មករាដោយសារគ្រោះរញ្ជួយដី។
លោក បានគីមូន រដ្ធលេខាធិការ ​អង្គ​ការ​​សហប្រជាជាតិបានអោយដឹងថា និងមានការចូលរួមផ្តល់​ជាទឹក​ប្រាក់ចំនួន ៥,៣ពាន់លានដុល្លាពីសំណាក់រដ្ធមន្ត្រី​ជាតិនិងអន្តរជាតិដែល​ជាដៃ​គូនៅ​ ក្នុងរយះពេល២៤ខែដំបូង។
អូដា បាននិយាយថាកាណាដាបានសន្យាថ្មីមួយទៀតដោយផ្តល់ប្រាក់ ១១០លានដុល្លាដែលជាប្រាក់​ពាក់កណ្តាលនៃប្រាក់ ២០០លានដុល្លារបស់រដ្ធមន្រ្តីផ្ទាល់ ដែលលោកបានសន្យាថានិងផ្តល់ជូនដល់ ហៃទី។

0 comments:

Text Widget